គណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោកមានតួនាទី និងភារៈកិច្ចដូចមានខាងក្រោម៖
១. តំណាងឲ្យព្រះរាជាណាចក្រកម្ពុជានៅក្នុងការប្រជុំស្របតាមលក្ខន្តិកៈ ឬការប្រជុំបច្ចេកទេសដែលទាក់ទងនឹងការអនុវត្តអនុសញ្ញាឆ្នាំ១៩៧២ និងឆ្នាំ២០០៣ ។
២. ពិនិត្យតាមដានការដាក់បញ្ចូល ឬការវាយតម្លៃរបាយការណ៍ស្ថានភាពនៃការអភិរក្សសម្បត្តិធម្មជាតិ និងសម្បត្តិវប្បធម៌ជាតិទាំងរូបី និងអរូបីដែលបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ។
៣. ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអន្តរជាតិជាមួយគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោកនៃ
បណ្ដាប្រទេសនានា និងការពារចំពោះមុខស្ថាប័នវប្បធម៌អន្តរជាតិនូវជំហរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងសម្បត្តិធម្មជាតិ និងសម្បត្តិវប្បធម៌ជាតិរូបី និងអរូបី ។
៤. អនុវត្តគ្រប់សកម្មភាពដើម្បីរំលេច និងលើកកម្ពស់រាល់តម្លៃជាសកល និងដោយឡែកនៃបេតិកភណ្ឌធម្មជាតិ និងបេតិភណ្ឌវប្បធម៌ខ្មែរទាំងរូបី និងអរូបីទូទាំងពិភពលោក ។
៦. សហការជាមួយក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធដើម្បីជម្រុញការងារអភិរក្សឲ្យមានប្រសិទ្ធិភាព និងផ្សព្វផ្សាយក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ។