Angkor Wat
khmer Ballet Dance
Khmer Shadow Theatre
Preah Vihear
Angkor Wat
Angkor Wat
Angkor Wat
Preah Vihear
Preah Vihear
Preah Vihear

ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានតែងតាំងជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជា “បណ្ឌិតសភាចារ្យ”


ថ្នាក់ដឹកនាំ​ មន្រ្តីរាជការ​ និងបុគ្គលិកនៃគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក​ សូមគោរពអបអរសាទរ​ លោកជំទាវ​ រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ ក្នុងឱកាសដែល​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ បានព្រះប្រទាន​ លោកជំទាវ​ នូវគោរមងារជា​ "​ បណ្ឌិតសភាចារ្យ​ "​ នៃរាជបណ្ឌិត្យសភាកម្ពុជា។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

 

សារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន

HUN SEN

រាជរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមយ៉ាងសកម្ម ដើម្បីបង្កើនការ​​ចូលរួម​របស់​ខ្លួន​ទៅ​ក្នុង​សហ​គមន៍​អន្តរជាតិ​រួមចំណែកក្នុងការថែរក្សា និង​ការ​អភិវឌ្ឍប្រកប​ដោយ​និរន្តភាព​នៃវប្បធម៌ និង​បេតិកភណ្ឌពិភពលោក។ ជាក់​ស្តែង​​​ការ​ចូលរួម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​​បាន​កើន​ឡើង កាន់តែខ្លាំង​ក្លាគួរឲ្យកត់​សម្គាល់ ​ក្រោយ​ពីរម​ណីយដ្ឋាន​អង្គរ​ត្រូវ​បាន​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​នៅ​ឆ្នាំ១៩៩២ ជាពិសេស​​គឺ​នា​រយៈ​ពេល​១០ឆ្នាំ​ចុង​ក្រោយ​នេះ ព្រះ​រា​ជាណា​ចក្រ​កម្ពុជា បាន​សម្រេច​​យ៉ាង​​ជោគ​ជ័យ​ក្នុង​ការ​ដាក់​បញ្ចូល ​របាំ​​ព្រះរាជទ្រព្យ​ក្នុង​ឆ្នាំ​២០០៣ ណាំង​​​ស្បែក​ធំក្នុង​ឆ្នាំ២០០៥ និងប្រាសាទ​ព្រះវិហារ​​​ក្នុង​ឆ្នាំ​២០០៨ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក ។​

ព្រះរាជាណាចក្រកម្ពុជា​បាន​ស្នើដាក់បេក្ខភាពជាលើកដំបូងទៅក្នុងគណៈ កម្មា​ធិការ​បេតិក​ ភណ្ឌ​ពិភព​​លោក អាស្រ័យ​ដោយព្រះរាជាណាចក្រកម្ពុជា​ផ្អែកទៅលើ​មូលដ្ឋានជា ​ច្រើន ដែល​មូលដ្ឋាន​ទាំង​នេះ ​ត្រូវ​បាន​ទទួល​ស្គាល់យ៉ាង​ប្រត្យក្សដោយ​បណ្តា​ប្រទេស​ជាមិត្ត​របស់ យើង​ជារួមមាន ភាពសម្បូណ៌​បែបនៃ​បេតិកភណ្ឌ​​ខ្មែរ​នឹង​កេរ្តិ៍​ឈ្មោះ​ដ៏ល្បី​ល្បាញ​​របស់​ខ្លួន​នៅ ជុំវិញពិភពលោក...

សារលិខិតឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន

ជូនដល់ភាគីរដ្ឋនៃអនុសញ្ញាពាក់ព័ន្ធនឹងការ​ការពារបេតិកភណ្ឌ​វប្បធម៌​ និងធម្មជាតិពិភពលោក ។
ក្នុងឱកាស​ពិធីអបអរសាទរ ការដាក់បញ្ចូលបេក្ខភាព​របស់ ព្រះ​រាជាណាចក្រកម្ពុជាចូលទៅក្នុង​គណៈកម្មាធិការបេតិកភណ្ឌពិភពលោក​ជាផ្លូវការនៅ​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០០៩ នៅសារមន្ទីរជាតិភ្នំពេញ​ ឯកឧត្តម បណ្ឌិត សុខ​ អាន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្ដីការគណៈ​រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិយូណេស្កូបានប្រកាសថា " តាមរយៈ​សកម្មភាព​ជាតិ និងអន្តរជាតិ​សម្រាប់​ការ​អភិរក្ស​​រមណីយ​ដ្ឋាន​អង្គរ​ដែលជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក យុទ្ធនាការអភិរក្សបានចាប់ផ្ដើម​តាំងពីឆ្នាំ១៩៩៣​ ក្រោម​ការ​ជួយ​​ជ្រោម​ជ្រែង​​យ៉ាង​សកម្ម​​របស់​អង្គ​ការ​យូណេស្កូ​ ប្រទេស​បារាំង និងប្រទេស​ជប៉ុន​ដែល​បាន​​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រកម្ពុជា​មានទម្លាប់​ក្នុង​ការ​ការ​ពារ និង​អភិរក្ស​បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ​បានយ៉ាង​ល្អ ។ ជា​ពិសេស​ការថែ​ទាំសម្បត្តិទាំងនេះធ្វើឡើង​ដោយហ្មត់ចត់បំផុតក្រោម​មូលដ្ឋាន​នៃការគោរពភាពសម្បូរបែបនៃវប្បធម៌នឹង​​ការចូលរួមពីសហគមន៍មូលដ្ឋាន...

Syndicate content