chetra

គណៈកម្មាធិការជាតិបេតិកភណ្ឌពិលោក បានចុះបេសកម្មនៅខេត្តបន្ទាយមានជ័យ

គណៈកម្មាធិការជាតិបេតិកភណ្ឌពិលោក បានទទួលកិច្ចការសំខាន់មួយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអោយដឹកនាំក្រុមការងាររៀបចំឯកសារទាក់ទងនឹងប្រាសាទបន្ទាយឆ្មារ ដើម្បីត្រៀមស្នើសុំទៅអង្គការយូណេស្កូចុះប្រាសាទនេះចូលជាសម្បត្តិវប្បធម៌ពិភពលោកនាពេលអនាគត។ ដូច្នេះ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ប្រធានគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក បានដឹកនាំក្រុមការងារចុះបំពេញបេសកកម្មទៅខេត្តបន្ទាយមានជ័យដើម្បីជួបប្រាស្រ័យការងារជាមួយមន្ទីរចំនួន៨ដែលក្នុងនោះរួមមាន៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ, មន្ទីរទេសចរណ៍, មន្ទីរអភិវឌ្ឍន៍ជនបទ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់, មន្ទីរសាធារណការ និងដឹកជញ្ជូន, មន្ទីរធនធានទឹក…

English English Khmer Khmer