About NWHC

គណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក ហៅកាត់ថា... បង្កើតឡើង ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧០/៧៥៧ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០០៩ ដែលមានប្រធានជាឥស្សរជនជាន់ខ្ពស់មួយរូបជា និងសមាជិកជាតំណាងមកពីទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អាជ្ញាធរជាតិអប្សរា, អាជ្ញាធរជាតិព្រះវិហារ,

គណៈកម្មការជាតិយូណេស្កូកម្ពុជា, សារមន្ទីរជាតិកម្ពុជា និងសារមន្ទីរព្រះនរោត្តម សីហនុអង្គរ។ គណៈកម្មាធិការនេះដែលកន្លងមកស្ថិតនៅក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានផ្ទេរមកក្នុងសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈវិញ ដោយព្រះរាជក្រឹត្យលេខ នស/រតក/០៣១៧/៣១៣ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៦២ សសរ បានប្រកាសតែងតាំងសមាសភាពថ្មីនៃគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោកឡើងវិញ ដែលមានឯកឧត្តម លី វណ្ណា ទីប្រឹក្សាក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ជាប្រធាន, ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធាន, ឯកឧត្តម ថោង សុគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសង្គម នៃទីស្តីការគណៈរដ្ឋមន្រ្តី ជាអនុប្រធាន និងសមាជិកដទៃទៀតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, គណៈកម្មការជាតិយូណេស្កូកម្ពុជ, សារមន្ទីជាតិកម្ពុជា, អាជ្ញាធរជាតិព្រះវិហារ, អាជ្ញាធរជាតិអប្សរា និងសារមន្ទីព្រះនរោត្តម សីហនុអង្គរ

English English Khmer Khmer