សន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំសន្និបាតរយៈពេល២ថ្ងៃ ស្តីអំពី សន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីថ្ងៃពុធ ៨ កើត ដល់ថ្ងៃព្រហស្បត៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ក្នុងទីតាំងសាលសន្និសីទចតុមុខ។ សន្និបាតបូកសរុបការងារគឺមានចំណុចសំខាន់ៗដូចជា៖ ការបើកសន្និបាត ដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្តសិល្បៈ របាយការណ៍សង្ខេបលទ្ធផលការងារវប្បធម៌និងវិចិត្រសិល្បៈ២០២១ ទិសដៅការងារវប្បធម៍និងវិចិត្រសិល្បៈសម្រាប់២០២០ ពិធីបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការ…