Month: September 2020

កិច្ចប្រជុំផ្ទៃក្នុងស្តីពីគម្រោងចំណូល-ចំណាយថវិកា​ប្រចាំឆ្នាំ២០២១

កិច្ចប្រជុំផ្ទៃក្នុងស្តីពីគម្រោងចំណូល-ចំណាយថវិកា​ប្រចាំឆ្នាំ២០២១ ក្រោមអធិបតីភាព​ លោកជំទាវបណ្ឌិតសភាចារ្យ​ភឿង​ សកុណា​ រដ្ឋមន្រ្តីក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ នាព្រឹកថ្ងៃសុក្រ​ ១០កេីត​ ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវ​ នឹងថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២០​ នៅទីស្តីការក្រសួង​៕

ការរៀបចំចងក្រងឯកសារអំពីប្រាសាទបន្ទាយឆ្មារដើម្បីសុំទៅអង្គការUNESCO

កាលពីថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំលើកទី៤នៅទីស្នាក់ការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កិច្ចប្រជុំនេះស្តីអំពី ការពិនិត្យ និងតាមដានវឌ្ឍនភាពនៃការរៀបចំចងក្រងឯកសារអំពីប្រាសាទបន្ទាយឆ្មារដើម្បីសុំទៅអង្គការUNESCOចុះប្រាសាទនេះទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ សមាសភាពចូលរួមមានមកពីគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក, គណៈកម្មការជាតិUNESCO, អាជ្ញាធរជាតិសម្បូរព្រៃគុក, អាជ្ញាធរជាតិអប្សរា និងអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំក្រសួងមួយចំនួនទៀត។

ពិ​ធី​បិទ​សន្និ​បាត​បូក​សរុប​ការ​ងារ​វប្ប​ធម៌​និង​វិចិត្រ​សិល្ប:

ពិ​ធី​បិទ​សន្និ​បាត​បូក​សរុប​ការ​ងារ​វប្ប​ធម៌​និង​វិចិត្រ​សិល្ប: ឆ្នាំ​២០១៥ និង​លើក​ទិស​ដៅ​ការ​ងារ ឆ្នាំ​២០១៦ របស់​ក្រ​សួង​វប្ប​ធម៌និងវិចិត្រសិល្ប: ក្រោម​អធិ​បតី​ភាព ឯក​ឧត្តម វ៉ា គឹមហុង ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេសក​កម្មពិ​សេស និង​ជា​ប្រធាន​គណ:​កម្មការ​កិច្ច​ការ​ព្រំ​ដែន តំ​ណាង ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧប​នាយ​ករដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណ:​រដ្ឋ​មន្ត្រី និង​តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់ សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០១៦ នៅ​សាល​សន្និសីទ​ចតុម្មុខ រាជ​ធានី​ភ្នំ​ពេញ។