ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំសន្និបាតរយៈពេល២ថ្ងៃ ស្តីអំពី សន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២១​ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​  ចាប់ពីថ្ងៃពុធ ៨ កើត ដល់ថ្ងៃព្រហស្បត៍ ៩កើត​ ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ក្នុងទីតាំងសាលសន្និសីទចតុមុខ។

សន្និបាតបូកសរុបការងារគឺមានចំណុចសំខាន់ៗដូចជា៖

  • ការបើកសន្និបាត ដោយ​​ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្តសិល្បៈ
  • របាយការណ៍សង្ខេបលទ្ធផលការងារវប្បធម៌និងវិចិត្រសិល្បៈ២០២១
  • ទិសដៅការងារវប្បធម៍និងវិចិត្រសិល្បៈសម្រាប់២០២០
  • ពិធីបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការ
  • លទ្ធផលការងារសំខាន់ៗបញ្ហាប្រឈម សំណូមពរ និងទិសដៅការងារ ដែលមាន លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ជាអ្នកសម្របសម្រួល

 

ស្ថាប័នចូលរួមមានដូចជា

  • អាជ្ញាធរជាតិព្រះវិហារ
  • អាជ្ញាធរជាតិសំបូរព្រៃគុក
  • គណៈកម្មាធិការជាតិយូណេស្កូកម្ពុជា
  • គណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក
  • អគ្គនាយដ្ឋានបេតិកភណ្ឌ
  • អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌
  • អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

By ponlue

Leave a Reply

Your email address will not be published.

English English Khmer Khmer