លោកជំទាវ ភឿង សកុណា ចូលរួមសន្និបាតលើកទី៤៣ នៃគណ:កម្មាធិការបេតិកភណ្ឌពិភពលោក
លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូអញ្ជេីញចូលរួមក្នុងសន្និបាត លេីកទី៤៣ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ដែលប្រារព្ធធ្វេីចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុង Baku ប្រទេស Azerbaijan ។
ក្នុងអង្គសន្និបាតនេះ ក៏មានកិច្ចប្រជុំពិនិត្យវាយតម្លៃលើរបាយការណ៍របស់ប្រទេសកម្ពុជា ស្តីអំពីវឌ្ឍនភាពនៃការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក ដែលត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ។


