
រាជរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមយ៉ាងសកម្ម ដើម្បីបង្កើនការចូលរួមរបស់ខ្លួនទៅក្នុងសហគមន៍អន្តរជាតិរួមចំណែកក្នុងការថែរក្សា និងការអភិវឌ្ឍប្រកបដោយនិរន្តភាពនៃវប្បធម៌ និងបេតិកភណ្ឌពិភពលោក។ ជាក់ស្តែងការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជាបានកើនឡើង កាន់តែខ្លាំងក្លាគួរឲ្យកត់សម្គាល់ ក្រោយពីរមណីយដ្ឋានអង្គរត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ជាពិសេសគឺនារយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចយ៉ាងជោគជ័យក្នុងការដាក់បញ្ចូល របាំព្រះរាជទ្រព្យក្នុងឆ្នាំ២០០៣ ណាំងស្បែកធំក្នុងឆ្នាំ២០០៥ និងប្រាសាទព្រះវិហារក្នុងឆ្នាំ២០០៨ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
ព្រះរាជាណាចក្រកម្ពុជាបានស្នើដាក់បេក្ខភាពជាលើកដំបូងទៅក្នុងគណៈ កម្មាធិការបេតិក ភណ្ឌពិភពលោក អាស្រ័យដោយព្រះរាជាណាចក្រកម្ពុជាផ្អែកទៅលើមូលដ្ឋានជា ច្រើន ដែលមូលដ្ឋានទាំងនេះ ត្រូវបានទទួលស្គាល់យ៉ាងប្រត្យក្សដោយបណ្តាប្រទេសជាមិត្តរបស់ យើងជារួមមាន ភាពសម្បូណ៌បែបនៃបេតិកភណ្ឌខ្មែរនឹងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ខ្លួននៅ ជុំវិញពិភពលោក...